Tuchel អះអាងថា​មិនបានព្រួយ​បារម្ភអំ​ពីបញ្ហា​តំណែង​របស់លោក​ឡើយ

0

គ្រូបង្វឹកជនជាតិអាល្លឺម៉ង់ដ៏ល្បីល្បាញលោក Tuchel នៅថ្ងៃនេះបានធ្វើការអះអាងថា លោកមិនដែលមានការព្រួយបារម្ភឡើយ អំពីតំណែងរបស់គាត់ ក្រោយបរាជ័យក្រោមស្នាដៃរបស់ RB Leipzig កាលពីយប់មិញក្នុងជំនួបនៃក្របខណ្ឌ Champion League ។

លើសពីនេះជាក់ស្តែងទំរង់លេងរបស់ក្លឹប គឺមិនសូវជាល្អឡើយតាំងតែពីដើមរដូវកាលប៉ុន្តែលោក Tuchel នៅតែបានបង្ហាញជំហវិជ្ជមានដដែលបែបនេះថា៖ ដូចដែរការមកដល់របស់ខ្ញុំតាំងតែពីដំបូងម្ល៉េះ។ខ្ញុំមកទីនេះដើម្បីអភិវឌ្ឍក្រុមឲ្យកាន់តែរីកចម្រើន មិនមែនដើម្បីតែឈ្នះឲ្យបាននៅគ្រប់ការប្រកួតនោះឡើយ។

យើងមើលឃើញថាមួយរយៈចុងក្រោយនេះ ទាំងទំរង់លេងរបស់ក្លឹបពិតជាមានបញ្ហាមែន ដោយក្នុងនោះជាក់ស្តែងលទ្ធផលនៅ Champion League ទាំងពីរប្រកួតចុងក្រោយសុទ្ធតែបរាជ័យដោយចាញ់ Man UTD ក្នងលទ្ធផល២ទល់នឹង១ផងនិងចុងក្រោយនេះចាញ់ RB Leipzig ក្នុងលទ្ធផល២ទល់នឹង១ដូចគ្នា៕