ភ្នំពេញ៖ ករណីធ្វើអត្តឃាត ដ៏គួរអោយ អាណោចអាធ័មមួយ ដោយម្ដាយយកខ្សែចងកកូន រួចចងកសម្លាប់ខ្លួនឯង តាមក្រោយស្លាប់ យ៉ាងអាណោចអាធ័ម នៅភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀងកាលពីយប់ថ្ងៃទី ៥ ខែវិច្ឆិកាឆ្នាំ២០២០ នៅចំណុចផ្ទះម្ដាយរបស់ខ្លួន។
បើតាមនគរបាលស្រុករមាសហែក បានឲ្យដឹងថាមានករណី ធ្វើអត្តឃាតចងកស្លាប់ ទាំងម្ដាយទាំងកូន នៅផ្ទះឈ្មោះមាស ចន្ថា ភេទស្រីអាយុ ៥៧ ឆ្នាំ(ត្រូវជាម្តាយ)រស់នៅភូមិ ឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបានបន្តថា ជនរងគ្រោះពីរនាក់ម្តាយកូនមាន ឈ្មោះលឹម មុំ ភេទស្រីអាយុ ៣៨ ឆ្នាំរស់នៅភូមិចុងព្រែកេ ឃុំព្រែកឯង ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានមកលងផ្ទះម្តាយ ហើយយកក្រមាចងកខ្លួនឯង និងកូនបណ្តាល អោយទាំង២នាក់ម្តាយកូន។
ចំណែកកូនមានឈ្មោះ យ៉េន តុលា ភេទប្រុសអាយុ១ឆ្នាំ ចងជាប់នឹងរបាដែក រោងបាយ រួចយកខ្សែភ្លើងចងកខ្លួនឯង ជាប់ទៅនិងផ្ទះបាយក្បែរគ្នា។
មូលហេតុ៖ ឈ្មោះលឹម មុំ នេះស្រវឹងស្រាខួប ហើយបាននាំកូន មកលេងផ្ទះ ម្ដាយកាលពីថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០២០បានយកកូនចងកនិងចងកខ្លួនឯង ស្លាប់តាមក្រោយ បង្កឲ្យភ្ញាក់ផ្អើលពេញភូមិតែម្ដង៕