កីឡាករខ្សែប្រយុទ្ធន័រវេស Erling Haaland បានឈានទៅដល់រយៈពេល១ឆ្នាំ ហើយក្នុងការលេងឲ្យក្លឹប Dortmund ប៉ុន្តែមកដល់ពេលនេះនៅតែមានការណែនាំថា កីឡាករវ័យក្មេងរូបនេះគួរតែឈានមួយជំហ៊ានទៀត ដើម្បីអាជីពរបស់ខ្លួន។
នៅថ្ងៃនេះមានការលើកឡើងពីសំណាក់ប្រធានផ្នែកកីឡាកររបស់ក្លឹប RB Salzburg ដែលធ្លាប់ជាមនុស្សធ្វើការ ជាមួយកីឡាកររូបនេះនោះបានបញ្ជាក់យ៉ាងច្បាស់ថាគោលដៅបន្ទាប់របស់ Haaland គឺជាអង់គ្លេស ហើយ១០០ភាគរយ គឺក្លឹបហង្សក្រហម Liverpool។
គួរឲ្យដឹងដែរថាមកដល់ពេលនេះការបង្ហាញខ្លួនឲ្យក្លឹប Dortmund ចំនួន២៧ប្រកួតដំបូង Haaland ស៊ុតបានទៅដល់ ២៤គ្រាប់ទៅហើយ៕
ប្រែសម្រួល៖ Lee