Mbappe នឹងអវត្តមានឲ្យ PSG ដោយសាររបួសសសៃពួរ

0

ម្ចាស់ជើងឯកពិភពលោករបស់បារាំងកីឡាករខ្សែប្រយុទ្ធឆ្នើម Mbappe ត្រូវបានគេជឿជាក់ថានឹងមិនអាចមានវត្តមានជួយ PSG ដើម្បីលេងក្នងការប្រកួតក្របខណ្ឌ Champion Leauge ប៉ះនឹងក្លឹប RB Leipzig របស់អាល្លឺម៉ង់ឡើយ នៅយប់ថ្ងៃពុធស្អែកនេះ ខណៈដែលកំពុងទទួលរងរបួស។

Kylian Mbappe ក៏នឹងត្រូវចូលរួមជាមួយនឹងកីឡាករខ្សែប្រយុទ្ធសំខាន់ៗផ្សេងទៀតដូចជា Neymar និង Icardi ផងជាកីឡាកររបួសក្រោយក្លឹប PSG បានប្រកាសថាគាត់បានទទួលរងរបួសសសៃពួរ។

នេះមានន័យថាគ្រូបង្វឹកក្លឹបលោក Tuchel នឹងត្រូវតែធ្វើការកែច្នៃនូវតំបន់ប្រយុទ្ធរបស់គាត់ ជាបណ្តោះអាសន្ន ក្នុងការប្រកួតខាងមុខនេះហើយលើសពីនេះកីឡាករសំខាន់ផ្សេងទៀតក៏បានទទួលរបួស រហូតដល់ខែក្រោយដែរមានដូចជា Verrati និង Draxler៕

ប្រែសម្រួល៖ Lee