នៅថ្ងៃនេះគ្រូបង្វឹករបស់ក្លឹបមេឃខៀវ Man City លោក Pep Guardiola បាននិយាយថាលោកនឹង
មិនធ្វើអ្វីដែលខុសពីសង្គមជាតិបច្ចុប្បន្ននោះទេ ក្នុងករណីដែលបាល់ទាត់នឹងអាចបិទដំណើររបស់ខ្លួនសាជាថ្មី។
ថ្លែងបែបនេះនៅពេលដែលប្រទេសអង់គ្លេស បានប្រកាសបិទប្រទេសសាជាថ្មីដោយសារកូវីដ១៩ រយៈពេល៤សប្តាហ៍ទៀត
ខណៈដែលរដ្ឋាភិបាលមិនទាន់បានបញ្ជាក់ទេថា បាល់ទាត់នឹងត្រូវបិទឬក៏យ៉ាងណា។
រំលឹកដែរថាលោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានប្រកាសកាលពីថ្ងៃសៅរ៍ហើយថា Premier
League នឹងនៅតែបន្តទាំងមិនមានអ្នកគាំទ្រក្នុងអំឡុងពេល៤សប្តាហ៍នេះ ហើយមុខជំនួញមិនសំខាន់ទៀតនឹងត្រូវ
បិទដូចដែរបានប្រកាស៕
ប្រែសម្រួល៖ Lee