CR7 ប្តូរចូលបាន៣នាទី ស៊ុតបាន១គ្រាប់ភ្លាមឲ្យ Juventus ឈ្នះ Spezia យប់មិញ

0

ការប្រកួតយប់មិញ Juventus បានយកឈ្នះងាយៗទៅលើក្រុម Spezia ក្នុងលទ្ធផល៤ទល់នឹង១ ហើយជាពិសេស គឺនៅចំថ្ងៃខួបកំណើតរបស់ក្លឹបលើកទី១២៣ឆ្នាំផងដែរ ខណៈដែលក្នុងនោះកំពូលកីឡាករ CR7 ក៏ជាអ្នកស៊ុតបាន ១គ្រាប់ផងដែរ។

Juventus បានត្រឹមបរាជ័យក្នុងលទ្ធផល២ទល់នឹង០ ទៅលើក្រុម Barcelona ទាំងដែលមិនមានវត្តមានរបស់កីឡាករ CR7 ឡើយកាលពីសប្តាហ៍មុនក្រោយពេលដែលគាត់បានតេស្តរកឃើញវិជ្ជមានកូវីដ១៩ ប៉ុន្មានថ្ងៃប៉ុណ្ណោះមុនការប្រកួត។

គ្រូបង្វឹកក្លឹបលោក Andrea Pirlo បានសម្រេចចិត្តប្តូរកីឡាករ CR7 ចូលនៅនាទីទី៥៧ជំនួសឲ្យកីឡាករ Dybala ហើយមិនបាន៣នាទីស្រួលផងកីឡាករប៉ទុយហ្គាល់រូបនេះក៏បានស៊ុតបាន១គ្រាប់ភ្លាមជូនក្លឹបតែម្តង៕

ប្រែសម្រួល៖ Lee