កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Aguero ត្រូវបាន the Goal ចេញផ្សាយថានឹងត្រូវអវត្តមាន ក្នុងការប្រកួតជាមួយនឹងម្ចាស់ជើងឯកចាស់ Liverpool ជាមិនខានដោយសាររបួសថ្មីមួយទៀត
ក្រោយពេលដែលគាត់ទើបតែជាសះស្បើយពីរបួសស្មា។
យោងតាមការបញ្ជាក់របស់គ្រូបង្វឹកក្លឹបលោក Pep Guardiola បាននិយាយថា លោកមានការព្រួយបារម្ភថា Aguero នឹងអាចត្រូវសម្រាកព្យាបាលរបួសយ៉ាងហោចណាស់ ១ខែថែមទៀត។
គួរឲ្យដឹងដែរថាខ្សែប្រយុទ្ធវ័យចំណាស់អាហ្សង់ទីនរូបនេះ បានខកខានការប្រកួត Champion League ចំនួន ២ប្រកួតមកហើយ ហើយក៏នឹងត្រូវអវត្តមានការប្រកួត ក្នុងលីគជាច្រើនថែមទៀតផងនាពេលខាងមុខនេះ។
ទោះបីជាយ៉ាងណាក្តីលោក Pep បានបង្ហាញដែរថាកីឡាករឆ្នើម de Bruyne មានភាពធូរស្រាល នឹងអាចត្រៀមខ្លួនសម្រាប់ការប្រកួតវិញបានដែរ៕
ប្រែសម្រួល៖ Lee