Hazard ត្រៀមខ្លួនបង្ហាញខ្លួនវិញ ជាលើកដំបូងរដូវកាលនេះ

0

គ្រូបង្វឹកក្លឹប Real Madrid លោក Zinedine Zidane នៅថ្ងៃនេះបានធ្វើការប្រកាស
បញ្ជាក់ពីព័ត៌មានចុងក្រោយ នៃពេលវេលាវិលត្រឡប់របស់កំពូលកីឡាករខ្សែប្រយុទ្ធប៊ែលហ្សិក Eden Hazard។

លោកបានបញ្ជាក់ថា Hazard នឹងអាចចូលរួមក្នុងការប្រកួត Champion League ពេលប៉ះជាមួយនឹង
Monchengladbach នៅយប់ថ្ងៃអង្គារនេះ។

គួរឲ្យដឹងដែរថា Hazard បានបន្តរងរបួសជាបន្តបន្ទាប់ ចាប់តាំងតែពីបានផ្ទេរមកដល់ទឹកដី Santiago ពី
ក្លឹបតោខៀវ Chelsea កាលពីឆ្នាំ ២០១៩ ដោយក្នុងនោះគាត់អាចលេងបានត្រឹមតែ ២២ប្រកួតប៉ុណ្ណោះហើយស៊ុតបាន
តែ១គ្រាប់គត់ ចំណែកឯរដូវកាលនេះ គឺមិនទាន់សូម្បីលេងបាន ១នាទីនៅឡើយ៕

ប្រែសម្រួល៖ Lee