Mbappe ចង់លើកពាន Champion League មុនប្តូរទៅលេងនៅក្លឹបធំជាងនេះ

0

មកដល់ពេលនេះកីឡាករខ្សែប្រយុទ្ធបារាំង Mbappe គឺនៅមិនទាន់បានអាចលើកពានរង្វាន់ធំបំផុតរបស់អ៊ឺរ៉ុប Champion
League នោះបាននៅឡើយ ហើយជឿជាក់ថាគាត់ នឹងនៅតែមិនអាចបើបន្តរស់នៅជាមួយនឹង PSG ។

ប៉ុន្តែនៅថ្ងៃនេះយោងតាមការបញ្ជាក់របស់អតីតកីឡាករខ្សែបម្រើរបស់ PSG និងក៏ជាទូតសុឆន្ទៈរបស់ក្លឹបផងដែរនោះ គឺលោក Youri Djorkaeff បានអះអាងថាកីឡាករបារាំងរូបនេះ ធ្លាប់បានបញ្ជាក់ផែនការដ៏ច្បាស់លាស់របស់គាត់ ហើយថាគឺនឹងត្រូវលើកពាន Champion League ជាមួយនឹង PSG ជាមុនសិនមុនអាចផ្ទេរទៅលេងជាមួយ ក្លឹបធំជាងនេះ។

កីឡាករវ័យ២១ឆ្នាំរូបនេះ នៅតែទទួលរងនូវព័ត៌មានចចាមអារ៉ាមអំពីការផ្ទេរចេញពី PSG មួយរយៈពេលចុងក្រោយនេះ ជាពិសេសក្រោយបរាជ័យនៅ Champion League កាលពីពេលចុងក្រោយនេះ និងខណៈដែលកុងត្រាបច្ចុប្បន្ន មានសុពលភាពត្រឹមតែរដូវកាល ២០២១-២០២២ ប៉ុណ្ណោះ៕

ប្រែសម្រួល៖ Lee