ដំណឹងល្អ! ពលរដ្ឋអាចធ្វើដំណើរ តាមផ្លូវក្រោមដី ត្រង់ចំណុចរង្វង់មូលចោមចៅ ចាប់ពីព្រឹកនេះតទៅ

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសដាក់ឲ្យប្រើប្រាស់ ជាបណ្តោះអាសន្នផ្លូវក្រោមដី អតីតរង្វង់មូលចោមចៅ តភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ ទៅមហាវិថីសហព័ន្ឋរុស្ស៊ី ចាប់ពីម៉ោង ១០ព្រឹកនេះ ។ នេះបើយោងតាមក្រសួងសាធារណការ ។

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសដាក់អោយប្រើប្រាស់ ជាបណ្តោះអាសន្ននូវ ផ្លូវក្រោមដីត្រង់រង្វង់មូលចោមចៅ តភ្ជាប់ប់ចរាចរពីផ្លូវជាតិលេខ៤ ទៅមហាវិថីសហព័ន្ឋរុស្ស៊ី ដែលមានប្រវែង ៤៨៨ម៉ែត្រ ឲ្យប្រជាពលរដ្ឋធ្វើដំណើរ ជាបណ្តោះអាសន្នចាប់ពេលនេះតទៅ ។

ក្នុងឱកាសអញ្ជើញ បើកការដ្ឋានសាងសង់ ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១
នាព្រឹកថ្ងៃទី២៦ តុលានេះ ដោយតបតាមការស្នើសុំ ពីអភិបាលរាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់អោយប្រើប្រាស់ ជាបណ្តោះអាសន្ននូវផ្លូវក្រោមដី ត្រង់រង្វង់មូលចោមចៅដែលមានប្រវែង ៤៨៨ ម៉ែត្រ អោយប្រជាពលរដ្ឋធ្វើដំណើរ ជាបណ្តោះអាសន្នចាប់ពេលនេះតទៅ។ ជាមួយគ្នានោះ សម្តេច ក៏សុំអោយក្រុមហ៊ុនទូរស័ព្ទទាំងអស់ ទៅភ្ជាប់សេវាទូរស័ព្ទនៅផ្លូវក្រោមដីនោះ ដើម្បីកុំអោយដាច់សេវា ពេលធ្វើដំណើរដល់ផ្លូវក្រោមដីនោះ ។

សម្តេចតេជោ ហ៊ុន សែន បានហៅសមិទ្ធផលនាថ្ងៃនេះថា ជា «សមិទ្ធផលថ្មីលើដីសន្តិភាព» ។ សម្តេចតេជោបានបង្ហាញនូវ ក្តីមោទនភាពចំពោះ ភាពរីកចម្រើននៃទីក្រុងភ្នំពេញ ដែលក្រោយពីងើបពីសង្គ្រាមមក គឺជាទីក្រុងដែលមិនមានមនុស្សរស់នៅច្រើននោះទេ តែពេលនេះ មានមនុស្សរស់នៅរាប់លាននាក់ និងមានអគារខ្ពស់ៗរាប់រយអគារ។

សម្តេចតេជោ បានមានប្រសាសន៍បន្តទៀតថា បច្ចុប្បន្នទីក្រុងភ្នំពេញ បានពង្រីកផ្ទៃដីជាបន្តបន្ទាប់ ដែលមុននេះ ផ្ទៃដី ទីក្រុងភ្នំពេញគឺ មានចំនួន ៣០០គីឡូម៉ែត្រការរ៉េ ឥឡូវនេះផ្ទៃដីទីក្រុងភ្នំពេញបានកើនដល់ ជិត ៧០០ម៉ែត្រគីឡូម៉ែត្រការ៉ែ។

សម្តេចតេជោ បានមានប្រសាសន៍ថា ឆ្នាំនេះទោះបីជាមិនមាន ពិធីបុណ្យអុំទូកក៏ដោយ តែយើងនៅតែគោរពប្រពៃណីទំនៀមទម្លាប់ ដូចជាអកអំបុក សំពះព្រះខែ ជាដើម គឺយើងអាចធ្វើនៅតាមវត្តអារាម ឬតាមផ្ទះជាដើម ហើយប្រជាពលរដ្ឋ អាចឈប់សម្រាកបានធម្មតា ៕