Aubameyang ខ្សត់គ្រាប់បាល់ខ្លាំងក្នុងលីគ មិនធ្លាប់កើតមាន ៦ឆ្នាំនេះ

0

នៅថ្ងៃនេះ the Goal បានធ្វើការបញ្ជាក់ថា Aubameyang កីឡាករខ្សែប្រយុទ្ធជួរមុខរបស់ Arsenal នៅតែបន្តទំរង់លេងដ៏អាក្រក់ដោយ ៥ប្រកួតក្នុងលីគ ៥ប្រកួតហើយ គាត់នៅតែមិនទាន់អាចស៊ុតបញ្ចូលទីបាន ១គ្រាប់នៅឡើយ។

តួលេខនេះមិនធ្លាប់កើតមានឡើយចំពោះកីឡាករខ្សែប្រយុទ្ធរូបនេះ ចាប់តាំងតែពីឆ្នាំ ២០១៤ ហើយប្រកួតបរាជ័យចុងក្រោយនេះប៉ះនឹង Leicester City គាត់អាចស៊ុតចេញបានតែ ២ដងប៉ុណ្ណោះ។

រំលឹកដែរថា Aubameyang ដែលបានកើតនៅថ្ងៃទី ១៨ខែមិថុនា ឆ្នាំ១៩៨៩ រូបនេះមានវ័យ ៣១ឆ្នាំមកហើយ ធ្លាប់លេងឲ្យ Dortmund បានរយៈពេល៥ឆ្នាំចន្លោះពីឆ្នាំ ២០១៣-២០១៨ និងរកបានដល់ទៅ ៩៨គ្រាប់ ក្នុងការប្រកួតទាំង ១៤៤ដងមុនពេលផ្ទេរមក Emirates៕

ប្រែសម្រួល៖ Lee