នៅសប្តាហ៍នេះលោក Fabrizio Romano បានធ្វើការបដិសេធនូវព័តមាន ដែលបានចេញផ្សាយប៉ុន្មានថ្ងៃចុងក្រោយនេះ ថាក្លឹបតោខៀវ Chelsea ពិតជាមានផែនការក្នងការសុំចរចាទិញ កីឡាករខ្សែប្រយុទ្ធវ័យក្មេង Haaland នារដូវក្តៅក្រោយនោះ។
រំលឹកដែរថាប៉ុន្មានថ្ងៃមុននេះសារព័ត៌មានជាច្រើនបាននាំគ្នាចេញផ្សាយថា Chelsea បានកំពុងតែព្យាយាម រៀបចំផែនការមួយ ដើម្បីសុំចរចាជាមួយនឹងក្លឹប Dortmund ក្នុងការពិនិត្យមើលលទ្ធភាព ក្នុងការទិញយកកីឡាករ ខ្សែប្រយុទ្ធន័រវេស Haaland មកទឹកដីអង់គ្លេសនារដូវក្តៅក្រោយទាំងដែលកីឡាកររូបនេះគឺជាគោលដៅដែលស្ទើរតែ Man UTD ធ្លាប់ចរចាទិញបានមុនការសម្រេចចិត្តផ្ទេរទៅអាល្លឺម៉ង់។
ទោះបីជាយ៉ាងណាក្តីបើយោងតាមការបញ្ជាក់របស់លោក Romano ដែលត្រូវបានគេដឹងថាជាអ្នកកាសែតដ៏ល្បីម្នាក់ នៅក្នុងពិភពបាល់ទាត់ និងសំបូរទៅដោយប្រភពព័ត៌មាននានាពីក្លឹបល្បីៗ ថាមិនមានរឿងនេះកើតឡើងឡើយ ទោះបីជាជាក់ស្តែង Haaland នៅតែជាគោលដៅរបស់ក្លឹបធំៗនៅអ៊ឺរ៉ុបក្តី ប៉ុន្តែមិនមាន Chelsea ឡើយ៕
ប្រែសម្រួល៖ Lee