កីឡាករខ្សែការពារ Antonio Rudiger នៅថ្ងៃនេះទើបតែបានសម្រេចចិត្ត ក្នុងការសារភាពថា ពិតជាបានបដិសេធ មិនទទួលយកឧិកាសក្នុងការចាកចេញពី Chelsea ឡើយកាលពីរដូវក្តៅកន្លងមក។
កីឡាករខ្សែការពារកណ្តាលរូបនេះ កន្លងមកធ្លាប់ត្រូវបានលេចលឺព័ត៌មាន ក្នុងការផ្ទេរចាកចេញពី Stamford Bridge ពិតមែនក្រោយដឹងថានឹងមិនមានតំណែង ឬស្ថិតនៅក្នុងផែនការមេរបស់លោក Frank Lampard ក្តីដោយសង្ឃឹមថា នឹងនៅតែអាចប្រជែងយកតំណែងសំខាន់នៅទីនេះបាន។
Rudiger បានក្លាយទៅជាកីឡាករបម្រុង និងជម្រើសបន្ទាប់នៅក្រោយពេលដែល មានវត្តមានមកដល់របស់កីឡាករ ខ្សែការពារប្រេស៊ីល Thiago Silva និងកីឡាករចំណូលថ្មីៗមួយចំនួនទៀតផងដែរ៕
ប្រែសម្រួល៖ Lee