កីឡាករខ្សែប្រយុទ្ធវ័យក្មេងម្នាក់របស់កាំភ្លើងធំកាលពីយប់មិញនេះទើបតែអាចរកកគ្រាប់បាល់បន្ថែមទៀតដើម្បីក្លាយទៅជាកីឡាករដែលរកគ្រាប់បាល់ច្រើនបំផុតលើសកំណត់ត្រារបស់លោក Alan Shearer ព្រមទាំងលោក Francis Jefers ផង។
អង់គ្លេសយកឈ្នះតួកគីនៅចុងម៉ោងក្នុងលទ្ធផល២ទល់នឹង១ដែលក្នុងនោះ Nketiah គឺជាអ្នកស៊ុតបានទាំង២គ្រាប់នៅនាទទី១៤ម្តងនិងមួយគ្រាប់ទៀតនៅនាទីទី៨៨ផងដែរក្លាយទៅជាអ្នកដែលរកបានគ្រាប់បាល់ច្រើនបំផុតរបស់ឈុត២១ឆ្នាំរបស់អង់គ្លេស។
គួរឲ្យដឹងដែរថា Nketiah វ័យ២១ឆ្នាំបានខិតខំប្រឹងប្រែងខ្លាំងមែនទែនរហូតអាចទទួលបានឧិកាសបង្ហាញខ្លួននៅឈុតធំរបស់កាំភ្លើងធំ Arsenal កាលពីរដូវកាល២០១៩-២០២០កន្លងមកដោយអាចលេងបានត្រឹមតែពាក់កណ្តាលរដូវកាលប៉ុណ្ណោះ៕
ប្រែសម្រួល៖ Lee