ភ្នំពេញ៖ នៅថ្ងៃពុធ ១២រោច ខែ អស្សុជ ឆ្នាំជូត ទោសក័ ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១៤ តុលា ២០២០ វេលាម៉ោង ០១:០៧ ជំទាវឧកញ៉ា កែវ ម៉ាលី សមាជិករដ្ឋសភា បានទទួលមរណៈភាព ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគាពាធ ។
យោងតាមការជូនដំណឹង របស់លោកស្រី កែវ សួយឆេង ត្រូវជាកូនបង្កើត និងលោក គុត ចាន់វាសនា ត្រូវជាកូនប្រសារ និងចៅៗព្រមទាំងក្រុមគ្រួសារ មានសេចក្តីក្រៀមក្រំជាទីបំផុត ដោយអ្នកម្តាយរបស់ខ្ញុំ កែវ ម៉ាលី បានទទួលមរណៈភាព វេលាម៉ោង ០១:០៧ រំលងអធាត្រ ក្នុងជន្មាយុ ៦៥ ឆ្នាំ ដោយរោគាពាធ ។ សពនិងត្រូវបញ្ជូនមកពីទីក្រុងបាងកក នាវេលាព្រឹកនេះ អាចនិងមកដល់ វេលាយប់ថ្ងៃនេះហើយ តាមច្រកព្រំដែនកោះកុង ។
ទូរសព្ទ័ទំនាក់ទំនង: 077 7777 28 : 093 357 246
ដំណឹងនេះចាត់ទុកជាការជូនដំណឹង ដល់ញាតិមិត្តជិតឆ្ងាយ នៃក្រុមគ្រួសារសព និងការជួបលាគ្នាជាលើកចុងក្រោយ៕