យោងតាមរបាយការណ៍ចុងក្រោយមួយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអេស្បាញ Barcelona ត្រូវបានគេជឿជាក់ថាបានចូលឈ្មោះទៅក្នុងក្លឹបដែលនឹងធ្វើការប្រជែងដើម្បីនាំយកកីឡាករ Paul Pogba ចេញពីអង់គ្លេសទោះបីជាកន្លងមកយើងបានដឹងថាហើយកីឡាករបារាំងរូបនេះមានព័ត៌មានផ្ទេរទៅ Real Madrid ក្តី។
គួរឲ្យដឹងដែរថា Pogba ដែលមានកុងត្រាផុតកំណត់នៅរដូវក្តៅទៅហើយនោះនឹងអាចមានសិទ្ធក្នុងចាកចេញពី Old Trafford ដោយមិនមានតម្លៃខ្លួនឡើយប្រសិនបើមិនមានកុងត្រាថ្មីណាមួយនឹងត្រូវធ្វើឡើងទេនោះ។
តាមការបញ្ជាក់របស់កាសែតអេស្បាញ Mundo Deportivo បានបញ្ជាក់ថាលោក Ronald Koeman ដែលជាគ្រូបង្វឹករបស់ Barcelona បានដាក់បញ្ចូលកីឡាករវ័យ២៧ឆ្នាំរូបនេះរួចទៅហើយនៅក្នុងបញ្ជីកីឡាករគោលដៅរបស់ Barcelona នាពេលខាងមុខ៕
ប្រែសម្រួល៖ Lee