កំពូលកីឡាករខ្សែប្រយុទ្ធ Neymar បានឡើងទៅដល់ចំណាត់ថ្នាក់លេខរៀងទី២ហើយជាកីឡាករដែលរកគ្រាប់បាល់បានច្រើនបំផុតសម្រាប់ជម្រើសជាតិប្រេស៊ីលក្រោយស៊ុតបានហ៊ែតទ្រីកកាលពីយប់មិញ។
ប្រេស៊ីលអាចស៊ុតតាមពីក្រោយវិញនៅក្រោយពេលដែលប៉េរូរកបាន២គ្រាប់ទៅហើយតាំងតែពីនាទទី៦និងនាទទី៥៩ប៉ុន្តែគ្រាប់បាល់សងវិញរបស់ប្រេស៊ីលបានកើតឡើងជាបន្តបន្ទាប់ដោយ Neymar ដែលរកបានទៅដល់៣គ្រាប់ម្នាក់ឯងនិង១គ្រាប់ទៀតដោយ Richarlison ។
ក្នុងនោះផងដែរ Neymar ក៏បានបំបែកកំណត់ត្រារបស់ Ronaldo ផងដែររកបានទៅដល់៦៤គ្រាប់ក្លាយទៅជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេបំផុតរបស់ប្រេស៊ីលនិងឈរនៅតែបន្ទាប់ពីលោកតា Pele ដែលរកបានដល់ទៅ៧៧គ្រាប់៕
ប្រែសម្រួល៖ Lee