ទីបំផុតខ្សែបម្រើអន្តរជាតិជប៉ុនកីឡាករ Keisuke Honda និងក៏ត្រូវបានគ្រប់គ្នាស្គាល់ថា ជាគ្រូបង្គោលជម្រើសជាតិកម្ពុជានោះ គឺបានរកគ្រាប់បាល់ដំបូងរបស់ខ្លួននៅក្នុងការប្រកយតជើងឯក Serie A របស់ប្រេស៊ីល ដើម្បីជួយ Botafogo ទទួលបានជ័យជម្នះ ២-១ លើក្រុម Sport Recife កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ។
Honda ដែលបានចូលរួមជាមួយក្លឹបដែលមានមូលដ្ឋានស្ថិតនៅក្នុងទីក្រុង Rio Janeiro នេះកាលពីខែកុម្ភៈកន្លងមកនោះ បានធ្វើការស៊ុតបាល់ពីចំងាយ ២០ យ៉ាតតម្រង់ចូលជ្រុងខាងឆ្វេងខាងលើរបារទីយ៉ាងអស្ចារ្យ។
ក្រៅពីនេះផងដែរកីឡាករCaio Alexandre បានរកគ្រាប់បាល់ទី ២ ជូន Botafogo បន្ទាប់ពីការភ្លាត់ស្នៀតរបស់ Kanu នៅក្នុងតំបន់ការការពាររបស់ Sport Recife ៕
ប្រែសម្រួល៖ Lee