Home ព័ត៌មានកីឡា Giggs គួរទទួលបានឱកាសពី Man UTD ប្រសិនបើដឹកនាំវេល​ជោគជ័យ នៅអ៊ឺរ៉ូឆ្នាំក្រោយនេះ

Giggs គួរទទួលបានឱកាសពី Man UTD ប្រសិនបើដឹកនាំវេល​ជោគជ័យ នៅអ៊ឺរ៉ូឆ្នាំក្រោយនេះ

0

The Sunsports ចេញផ្សាយនៅថ្ងៃចន្ទនេះបានសរសេរថាលោក Ryan Giggs ទំនងជានឹងអាចចាប់យកតំណែង ជំនួសលោក Ole Solskjare នៅជាមួយនឹងក្លឹបបិសាចក្រហម Man UTD ប្រសិនបើបុរសវេលរូបនេះ ដឹកនាំជម្រើសជាតិជោគជ័យនៅពានរង្វាន់អ៊ឺរ៉ូឆ្នាំក្រោយនេះ។

Giggs អតីតកីឡាកររបស់បិសាចក្រហម Man UTD រូបនេះត្រូវបានលើកឡើងគាំទ្របែបនេះ ដោយអតីតកីឡាករខ្សែប្រយុទ្ធឆ្នើមជំនាន់មុនម្នាក់ទៀត របស់ក្លឹបបិសាចក្រហមផងដែ រគឺលោក Mark Hughes ដែលមានវ័យ៥៦ឆ្នាំ។

គួរឲ្យដឹងដែរថា Giggs គឺជាកីឡាកររបស់ក្លឹបបិសាចក្រហម Man UTD ស្ទើរតែពេញមួយជីវិតទៅហើយ ហើយកាលពីឆ្នាំ២០១៦ ធ្លាប់ទទួលបានឱកាសម្តងដែរ ក្នុងនាមជាកីឡាករផងគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Man UTD ក្រោយការបណ្តេញចេញលោក David Moyes ចេញពីក្លឹប៕

ប្រែសម្រួល៖ Lee

Previous articleគ្រូជម្រើសជាតិកម្ពុជាlលោក Honda ស៊ុតមួយគ្រាប់ជួយ Botafogo យកឈ្នះ Sport Recife
Next articleWest Ham ចង់បាន Benrahma តែ Brentford ទាមទារតម្លៃខ្លួន២៥លានផោន