Giroud បំបែកកំណត់ត្រា Platini សម្រាប់ការប្រកួតទី ១០០របស់ខ្លួនឲ្យបារាំង

0

ក្រោយការប្រកួតយប់មិញហើយនោះកីឡាករខ្សែប្រយុទ្ធជើងចាស់ Olivier Giroud របស់ក្លឹបតោខៀវ Chelsea គឺត្រូវបានគេមើលឃើញថាគឺស្ថិតនៅក្រោយតែកីឡាករ Thierry Henry ប៉ុណ្ណោះដើម្បីក្លាយខ្លួនជាកីឡាករ ដែលរកបានគ្រាប់ច្រើនជាងគេបំផុតរបស់ជម្រើសជាតិបារាំង។

ការប្រកួតជ័យជំនះលើក្រុមអ៊ុយក្រែនយប់មិញ Giroud ស៊ុតបាន២គ្រាប់ធ្វើឲ្យគ្រាប់បាល់របស់គាត់ កើនទៅដល់ ៤២គ្រាប់ប្រជែងកំណត់ត្រាកីឡាករ Platini ដែលធ្លាប់ធ្វើបានត្រឹម៤០ ដើម្បីទៅឈរនៅលេខរៀងទី២ ជាកីឡាករស៊ុតបានច្រើនគ្រាប់បំផុតរបស់បារាំង។

ការបង្ហាញខ្លួនលើកទី១០០សម្រាប់បារាំងកីឡាករ Giroud ត្រូវបានគេមើលឃើញថានៅសល់ឱកាសជាច្រើនទៀត ដើម្បីដណ្តើមកំណត់ត្រារបស់កីឡាករ Thierry Henry ដែលធ្លាប់រកបានដល់ទៅ៥១គ្រាប់ ក្នុងការបង្ហាញខ្លួនទាំង ១២៣ដង៕

ប្រែសម្រួល៖ Lee