ភ្នំពេញ៖ បុរសម្នាក់បានទៅបង់ត្រី ទាំងស្រវឹងចុះទឹក យកសំណាញ់ជាប់នឹង សសរស្ពាន មិនឃើញផុសមកវិញ រកមួយយប់ព្រឹកឡើងទើបរកឃើញសព ។ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២០ នៅចំនុចស្ពានទី១ ភូមិទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចនៅកន្លែងកើតហេតុ បានឲ្យដឹងថា ៖ តាមការបញ្ជាក់ពីពលរដ្ឋដែល បានបង់ត្រីជាមួយគ្នា នៅយប់ថ្ងៃកើតហេតុ នៅវេលាម៉ោង២៣ និង៤០នាទី ថ្ងៃទី៧ ខែតុលា ជនរងគ្រោះ ឈ្មោះ ប៉ាល់ អូម ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិ តាអុងលិច ឃុំស្វាយចេក ស្រុកស្វាយចេក បានបង់ត្រីស្រាប់តែសំណាញ់ ទាក់ជាប់នឹងសរសរស្ពាន ហើយជនរងគ្រោះ ក៏បានទៅយកសំណាញ់ ខណៈទឹកឡើងប្រឹមនឹងស្ពាន ។ពេលនោះពួកគាត់បានឮសំឡេងប្រហែល ងើបមកបុកនឹង ស្ពាន។ខណៈនោះពលរដ្ឋ បាននាំគ្នាចុះរកដែរ តែមិនឃើញដោយទឹកច្រើន មិនហានចូលក្រោមស្ពានទើបព្រឹកឡើងយកសំណាញ់ បង់រាវរកក៏បានប្រទះឃើញសពតែម្តង ។
ក្រោយពីពិនិត្យ សពរួចសមត្ថកិច្ចបានប្រគល់សព ជូនក្រុមគ្រួសារដើម្បីចាត់ចែង ធ្វើបុណ្យតាមប្រពៃណី ៕


