The Goal នៅថ្ងៃនេះបានសរសេរថាអ្នកចាំទីដៃទី៣របស់ក្លឹបបិសាចក្រហម Sergio Romero ត្រូវបានគេជឿជាក់ថា កំពុងរំពឹងទុកថានឹងអាចផ្ទេរទៅចូលរួមជាមួយនឹងក្លឹបនៅលីគកំពូលអាមេរិក MLS នាពេលខាងមុខ។
Romero ដែលកៀកទៅនឹងការផ្ទេរទៅចូលរួមជាមួយនឹងក្លឹប Everton ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីសប្តាហ៍មុននោះ បែរជាត្រឹមបានបរាជ័យទៅវិញដោយសារតែ Man United បានព្យាយាមទាមទារតម្លៃខ្លួនមួយចំនួនពី Everton។
គួរឲ្យដឹងដែរថាក្រោយការផ្ទេរចេញពី Old Trafford មិនបានសម្រេចហើយនោះភរិយារបស់ Romero បានបើកការវាយប្រហារ តាមរយៈពាក្យសម្តីមួយចំនួនទៅឲ្យបិសាចក្រហម Man UTD ផងដែរ៕
ប្រែសម្រួល៖ Lee