កីឡាករអាល្លឺម៉ង់ជើងចាស់ Sami Khedira ត្រូវបានគេដឹងថានឹងមិនមានឈ្មោះនៅក្នុងបញ្ជីកីឡាករទាំង២៣នាក់ ដែលនឹងត្រូវទៅលេងក្នុងការប្រកួតប្រជែងពានរង្វាន់ Champion League ក្នុងវគ្គចែកពូល។
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយគ្រូបង្វឹកថ្មីលោក Andrea Pirlo ដែលមានន័យថាកីឡាករ៣៣ឆ្នាំរូបនេះ គឺមិនស្ថិតនៅក្នុងផែនការ នៃការប្រកួតប្រជែងលីគរដូវកាលថ្មីនេះឡើយ ជាក់ស្តែងការប្រកួត២ចុងក្រោយ គឺមិនមានឈ្មោះកីឡាកររូបនេះឡើយចូលលេង។
គួរបញ្ជាក់ដែរថាខ្សែបម្រើវ័យ៣៣ឆ្នាំរូបនេះ ត្រូវបានក្លឹបនិងភ្នាក់ងាររបស់គាត់បានធ្វើពិភាក្សាគ្នាតាំងតែពីឆ្នាំទៅមកម្ល៉េះ ដើម្បីពិនិត្យមើលលទ្ធភាព ក្នុងការផ្តាច់កុងត្រាដែលនៅសេសសល់១ឆ្នាំទៀតរបស់គាត់ ខណៈដែលប្រាក់កម្រៃ ដែលគាត់ត្រូវទទួលបានគឺ ៦លានអ៊ឺរ៉ូក្នុងមួយឆ្នាំ៕
ប្រែសម្រួល៖ Lee