មន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ត្រូវផ្អាកដំឡើងប្រាក់ខែ ដោយសារសេដ្ឋកិច្ចមិនច្បាស់លាស់

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្អាកដំឡើងប្រាក់ខែជូន មន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៅឆ្នាំ២០២១ខាងមុខនេះ ដោយសារតែបញ្ហាសេដ្ឋ កិច្ចមិនច្បាស់លាស់ ។

ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី៧ តុលានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ប្រាក់ខែឆ្នាំ២០២១ ដោយសារតែសេដ្ឋកិច្ចមិនច្បាស់លាស់ សូមផ្អាក នូវការដំឡើង ក្នុងឆ្នាំ២០២១ អីចឹងសុំទោសទុកឲ្យហើយ។មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ រក្សាទុក ប្រាក់បៀវត្សដដែល។តែប្រាក់ឧបត្ថម្ភសម្រាប់ ចូលឆ្នាំ និងភ្ជុំបិណ្ឌអាហ្នឹងនៅឲ្យ»។

ជាមួយគ្នានោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានប្រកាសបន្តផ្តល់ប្រាក់ឧបត្ថម្ភរយៈពេល ៣ខែបន្ថែមទៀត ដល់គ្រួសារក្រីក្រ និងអ្នកងាយរងគ្រោះ ក្នុងអំឡុងពេលកូវីដ-១៩ ៕