ខ្សែបម្រើម្នាក់របស់ Liverpool ចូលរួមជាមួយនឹងក្លឹប Porto ក្នុងកុងត្រាខ្ចីជើង

0

កីឡាករវ័យ២៤ឆ្នាំ Marko Grujic ដែលត្រូវនឹងដាក់លក់ទៅហើយទ៌្យក្លឹបនៅអាល្លឺម៉ង់ នៅចុងម៉ោងនៃទីផ្សារដោះដូរកីឡាករនោះបែរជាមិនបានសម្រេចហើយក៏ត្រូវផ្ទេរទៅប៉ទុយហ្គាល់ជំនួសវិញ។

កីឡាករ Grujic នឹងត្រូវផ្ទេរទៅចូលរួមជាមួយនឹងក្លឹប Porto ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលពេញមួយរដូវកាល ក្រោយខកខានការងារដោះដូរទៅលេងជាមួយនឹងក្លឹប Werder Bremen ក្នុងតម្លៃខ្លួនប្រមាណជា១៨លានផោន។

បើទោះបីជាមិនមានលក្ខខណ្ឌដើម្បីអាចទិញផ្តាច់ពីអង់គ្លេសមែនប៉ុន្តែសម្រាប់ Grujic នឹងមានឱកាសដ៏ល្អបំផុត ម្រាប់ការបង្ហាញខ្លួននៅ Champion League ប៉ះនឹង Man Ciy, Marseille និង Olympiacos ផងក្នុងក្រុម ដែលត្រូវបានចាប់រួចរាល់ហើយនោះ៕

ប្រែសម្រួល៖Lee