ភ្នំពេញ៖ លោកយាយម្នាក់ តំណាងឲ្យប្រជាពលរដ្ឋ ២៨គ្រួសារ នៅខេត្តសៀមរាប បានស្កាត់មកជួបលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដើម្បីឲ្យលោកជួយសិក្សា លើលោក ដុំ ហាក់ ដែលបានរំលោភយកដីផ្លូវ ដែលធ្វើឲ្យពួកគាត់គ្មានផ្លូវដើរ ។
លោក ពេជ្រ ស្រស់ បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី៧ តុលានេះថា «សង្វេគពេកហើយ លោកយាយដូនជីម្នាក់ តំណាងឲ្យពលរដ្ឋ ២៨គ្រួសារ នៅខេត្តសៀមរាបស្កាត់ជួបខ្ញុំ គឺដើម្បីឲ្យខ្ញុំជួយសិក្សាលើឯកឧត្តម ដុំ ហាក់ បានរំលោភយកដីផ្លូវ ដោយធ្វើឲ្យពួកគាត់គ្មានផ្លូវដើរ» ។