Rabiot នឹងអវត្តមានក្នុងជំនួបមិត្តភាពទល់នឹង Ukraine

0

ខ្សែបម្រើបារាំង Adrien Rabiot នឹងខកខានការប្រកួតមិត្តភាព នៅថ្ងៃពុធនេះទល់នឹងអ៊ុយក្រែន បន្ទាប់ពីទទួលពីរូបគេបានស្និទ្ធស្នាលជាមួយមនុស្សពីរនាក់ដែលវិជ្ជមានកូវីដ១៩។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃច័ន្ទលោក Didier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង បាននិយាយថា កីឡាកររបស់ក្រុម Juventus រូបនេះនឹងគោរពតាមគោលការណ៍សុខភាពរបស់ប្រទេសអ៊ីតាលី ដែលតម្រូវឲ្យនៅដាច់ដោយឡែករយៈពេល ៥ថ្ងៃ និងត្រូវធ្វើតេស្តិ៍កូវីដ១៩ ចំនួន២ដង ។

ប្រសិនបើលទ្ធផលអវិជ្ជមានលោក Deschamps បាននិយាយថា Rabiot នឹងអាចចូលរួមជាមួយមិត្តរួមក្រុមរបស់គាត់ នៅថ្ងៃព្រហស្បតិ៍ និងអាចមានវត្តមានសម្រាប់ការប្រកួត Nations League ទល់នឹងព័រទុយហ្កាល់ និងក្រូអាតនៅថ្ងៃទី ១១ និង ១៤ ខែតុលា៕