ការរុករកតាមសមុទ្រដ៏ធំមួយកំពុងធ្វើនៅឆ្នេរនៃប្រទេសវែល សម្រាប់អ្នកដំណើរម្នាក់ដែលបានរាយការណ៍ថាបានបាត់ខ្លួនពីសាឡាង។ បុរសរូបនេះត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួននៅម៉ោង ៩យប់ថ្ងៃច័ន្ទពីលើសាឡាង ដែលធ្វើដំណើរពី Dublin ទៅ Holyhead។
គាត់ត្រូវបានគេឃើញចុងក្រោយបង្អស់នៅលើសាឡាង នៅចន្លោះម៉ោង ៣:៣០ រសៀលដល់ម៉ោង ៤រសៀលថ្ងៃច័ន្ទ។
ឆ្មាំសមុទ្របាននិយាយថា ការស្វែងរកតាមសមុទ្រ និងអាកាសត្រូវបានធ្វើឡើងពេញមួយយប់ ហើយបានគ្របដណ្តប់ លើផ្ទៃទឹកជាង ១.០០០ម៉ាយការ៉េ។
Lifeboats មកពី Porthdinllaen, Holyhead និង Moelfre រួមទាំងឧទ្ធម្ភាគចក្រជួយសង្គ្រោះពី Caernarfon សុទ្ធតែបានចូលរួម ក៏ដូចជាឧទ្ធម្ភាគចក្រសង្គ្រោះពីឆ្នេរសមុទ្រអៀរឡង់ក៏បានចូលរួមផងដែរ៕
ប្រភព៖ Mirror