ខ្សែប្រយុទ្ធ Moller កំពុងធ្វើតេស្តត្រៀមផ្ទេរមក Arsenal

0

The Goal នៅថ្ងៃនេះបានសរសេរថាកីឡាករខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិស៊ុយអែតម្នាក់ បានព្រៀមព្រៀងរួចរាល់ នូវកុងត្រាដែលមានរយៈពេល៤ឆ្នាំដើម្បីអាចផ្ទេរមកចូលរួមក្លឹបកាំភ្លើងធំ Arsenal ។

ប្រភពដដែលបានផ្សាយថាកីឡាករខ្សែប្រយុទ្ធ Nikolaj Moller នឹងត្រូវធ្វើដំណើរមកពីក្លឹប Malmo មកដល់ Emirates ហើយនឹងចាប់ផ្តើមធ្វើតេស្តសុខភាពមុនពេលដែលត្រូវចុះកុងត្រាដែលជឿជាក់ថាកីឡាកររូបនេះនឹងមានតម្លៃខ្លួនផ្ទេរត្រឹមតែ៤៥ម៉ឺនផោនប៉ុណ្ណោះ។

កីឡាករឈុតអាយុក្រោម១៩ឆ្នាំរបស់ជម្រើសជាតិស៊ុយអែតរូបនេះនឹងត្រូវផ្ទេរមករួមក្លឹបរបស់លោក Mikel Arteta ប៉ុន្តែនឹងលេងជាមួយឈុតអាយុក្រោម២៣ឆ្នាំរបស់កាំភ្លើងធំ Arsenal ជាមុនសិន៕

ប្រែសម្រួល៖ Lee