ឃាត់ខ្លួនជន មានសតិមិនគ្រប់ម្នាក់ ក្រោយយកដំបងគប់កញ្ចប់រថយន្ត អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៦២

0

ភ្នំពេញ៖ កម្លាំងនគរបាល នៃអធិដ្ឋាននគរបាលស្រុកកំពង់ស្វាយ កាលពីម៉ោង ៨៖៣០នាទី យប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០
បានសហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលត្រពាំងឬស្សី ឃាត់ខ្លួនជនបង្ករម្នាក់ បន្ទាប់ពីធ្វើសកម្មភាព យកដំបងគប់ទៅលើកញ្ចក់រថយន្ត របស់អ្នកធ្វើដំណើរឆ្លងកាត់ពីខេត្តកំពង់ធំ ទៅខេត្តព្រះវិហារ នៅចំណុច លក់ក្រឡានផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិវល្លិ៍យាវ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

យោងតាមរបាយការណ៍ ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនបង្ករ ជាជនមានសតិមិនគ្រប់គ្រាន់ និងពុំស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពយកដំបង គប់កញ្ចក់រថយន្ត របស់អ្នកធ្វើដំណើរឆ្លងកាត់ បណ្តាលឲ្យខូចរថយន្ត ៤គ្រឿង: ១.ម៉ាកហ៊ីយន្តដាយប៉ែន (បែកកញ្ចក់មុខ), ២.ម៉ាកកូរ៉ូណា (បែកកញ្ចក់មុខ), ៣.ម៉ាកកាមរីហើម (បែកកញ្ចក់មុខ), ៤.ម៉ាក់ ០២ បាំង (បែកកញ្ចក់មើលក្រោយ)។

ករណីខាងលើនេះសមត្ថកិច្ច បាននាំខ្លួនជនបង្ករ មកអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ និងកំពុងធ្វើការស្រាវជ្រាវស្វែងរកក្រុមគ្រួសារ ដេីម្បីមកទទួលយកទៅលំនៅដ្ឋានវិញ ៕