Douglas Costa ត្រៀមផ្ទេរទៅ Bayern Munich ជាផ្លូវការ

0

កីឡាករខ្សែប្រយុទ្ធប្រេស៊ីល Douglas Costa ត្រូវបាន the Goal នៅថ្ងៃនេះបានធ្វើការអះអាងថា បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីអាចធ្វើដំណើរត្រឡប់ទៅលេងនៅលីគកំពូលអាល្លឺម៉ង់វិញ បន្ទាប់ពីបានចំណាយពេលជាច្រើនរដូវកាលនៅអ៊ីតាលីរួចមក។

Costa នឹងត្រូវផ្ទេរចេញពីក្លឹបជើងឯកអ៊ីតាលី Juventus ទៅចូលរួមក្លឹបជើងឯកអាល្លឺម៉ង់និងអ៊ឺរ៉ុប Bayern Munich នៅនាទីចុងក្រោយមុនពេលដែលទីផ្សារដោះដូរកីឡាករត្រូវបានបិទនៅត្រឹមយប់ថ្ងៃចន្ទនេះម៉ោង១១។

រំលឹកដែរថា Costa ពីដើមឡើយបានចូលរួមជាមួយនឹង Juventus ពីក្លឹប Shakhtar Donetsk កាលពីឆ្នាំ២០១៥ដែលជាក្លឹបនៅលីគ Bundesliga ហើយក៏បានចាកចេញទៅចូលរួមជាមួយនឹង Juventus ក្នុងលក្ខខណ្ឌខ្ចីជើង២រដូវកាលមុនក្លាយជាកីឡាករពេញសិទ្ធនៅ Turin តែម្តង៕

ប្រែសម្រួល៖ Lee