The Goal នៅថ្ងៃចន្ទនេះបានសរសេរថាក្លឹបយក្សអេស្បាញ Barcelona ទំនងជានឹងអាចចាប់យកគោលដៅអទិភាពរបស់ខ្លួនម្នាក់ហើយ ពីលីគកំពូលនៃប្រទេសបារាំងដើម្បីពង្រឹងសមត្ថភាពក្លឹបក្នុងការប្រជែងរដូវកាលនេះ។
ប្រធានផ្នែកកីឡារបស់ក្លឹប Lyon លោក Juninho បានធ្វើការអះអាងថាកីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបគឺ Memphis Depay បានយលព្រមរួចរាល់ហើយនៅគ្រប់លក្ខខណ្ឌដើម្បីអាចផ្ទេរទៅចូលរួមជាមួយនឹងក្លឹប Barcelona នៅនាទីចុងក្រោយនេះ។
កីឡាករ Depay វ័យ២៦ឆ្នាំរូបនេះបានចូលរួមជាមួយនឹងក្លឹប Lyon កាលពីឆ្នាំ២០១៧ពីក្លឹបបិសាចក្រហម Man United ហើយមកដល់ពេលនេះបានដើរតួនាទីយ៉ាងសំខាន់ជាមួយនឹងក្លឹបក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕
ប្រែសម្រួល៖ Lee