J​a​d​o​n S​a​n​c​h​o បា​ន​ប្រា​ប់ D​o​r​t​m​u​n​d ថា​គា​ត់​ច​ង់​ទៅ M​a​n​c​he​s​t​er U​n​it​e​d

0

យោងតាមសារព័ត៌មាន Sky Sports បានអោយដឹងថាខ្សែបម្រើស្លាប Jadon Sancho របស់ Borussia Dortmund បានប្រាប់ក្លឹបថាគាត់ចង់ចូលរួមជាមួយ Manchester United នៅរដូវក្តៅនេះ។ តាមពាក្យចចាមអារ៉ាមថា Dortmund បានប្រាប់ Sancho ថាពួកគេនឹងយល់ព្រមប្រសិនបើ Manchester United យល់ព្រមតាមលក្ខខណ្ឌ២របស់ពួកគេ។

តាមរបាយការណ៍ថា Dortmund មានឆន្ទៈចង់អោយ Jadon Sancho ផ្លាស់ទៅ Manchester United ប្រសិនបើបិសាចក្រហមយល់ព្រមជាមួយតម្លៃចំនួន ១០៨លានផោន។ ក្រុមបិសាចក្រហម Manchester United បានដេញតាមចុះហត្ថលេខាយកកីឡាករ Jadon Sancho ពេញមួយរដូវក្តៅ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានសញ្ញាវិជ្ជមាននៅឡើយ ។

តាមសេចក្តីរាយការណ៍បានអោយដឹងថា កាលពីសប្តាហ៍មុន Manchester United ហ៊ានឲ្យតម្លៃត្រឹមតែ ៩១,៣ លានផោនសម្រាប់ Sancho ហើយពួកគេមិនមានឆន្ទៈក្នុងការដេញតាមកីឡាករអន្តរជាតិអង់គ្លេសរូបនេះឡើយ ដោយនៅសល់តែ ៣ ថ្ងៃទៀតប៉ុណ្ណោះទីផ្សារដោះដូរកីឡាករនឹងត្រូវបិទ៕