លោក Pep Guardiola និយាយថា លោកស្ញប់ស្ញែងជាមួយនឹងអ្នកចាត់ការក្រុម Leeds United លោក Marcelo Bielsa ច្រើនជាងអ្នកដឹកនាំដទៃទៀតក្នុងវិស័យបាល់ទាត់។
ក្រុម Leeds នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុម Manchester City នៅថ្ងៃសៅរ៍នេះ ដែលជាការប្រកួតមួយ ត្រូវបានគេរំពឹងទុកថា ជាការប្រកួតដ៏អស្ចារ្យបំផុតនៅក្នុងរដូវកាលនៃក្របខ័ណ្ឌ Premier League ដោយមានគ្រូបង្វឹកដ៏មានឥទ្ធិពលបំផុតចំនួនពីររូប ដែលនឹងប្រឈមមុខដាក់គ្នា។
លោក Guardiola បាននិយាយសរសើរជាញឹកញាប់អំពីលោក Bielsa ដោយនិយាយថាបុរសវ័យ ៦៥ឆ្នាំនេះ គឺស្ថិតនៅលើគេក្នុងបញ្ជីជាគ្រូបង្វឹក បន្ទាប់ពីគាត់បានដឹកនាំក្រុម Leeds ឱ្យឈ្នះជើងឯក៕