Lukaku ទទួលបានពានកីឡាករឆ្នើមក្នុងព្រឹត្តិការណ៍ Europa League

0

Romelu Lukaku ត្រូវបានជ្រើសរើសជាកីឡាករឆ្នើមប្រចាំរដូវកាល ក្នុងព្រឹត្តិការណ៍ Europa League បន្ទាប់ពីបានបង្ហាញខ្លួនឲ្យក្រុម Inter Milan យ៉ាងល្អ បន្ទាប់ពីចាកចេញពីក្រុមបិសាចក្រហម។

ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិករូបនេះរកបាន ៧គ្រាប់ក្នុងការប្រកួត ៥លើកសម្រាប់ក្រុម Inter ហើយបានជួយឱ្យពួកគេ ឈានដល់វគ្គផ្តាច់ព្រ័ត្រផងដែរ ប៉ុន្តែសំណាងមិនល្អ ត្រូវបានចាញ់ក្រោមថ្វីជើងក្រុម Sevilla នៅវគ្គផ្តាច់ព្រ័ត្រ។

បើទោះបីជាបរាជ័យនៅវគ្គចុងក្រោយរបស់ពួកគេក៏ដោយ ក៏ Lukaku ត្រូវបានគេបោះឆ្នោតឱ្យក្លាយជា កីឡាករល្អបំផុត នៅក្នុងព្រឹត្តិការណ៍ Europa League៕