ក្លឹបអធិរាជស Real Madrid បានប្រកាសថាខ្សែការពារ Dani Carvajal បានរងរបួសជង្គង់ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់អេស្ប៉ាញ ដែលខ្សែការពាខាងស្តាំរូបនេះ នឹងអវត្តមានរហូតដល់ ២ខែ។
ក្រុមគ្រូពេទ្យរបស់ Real Madrid បានបញ្ជាក់ថា Carvajal មានរបួសសរសៃភ្ជាប់ឆ្អឹងត្រង់សន្លាក់ជង្គង់ផ្នែកខាងស្តាំ
អាចនឹងត្រូវប្រើពេលយូរដើម្បីព្យាបាល។
កីឡាករវ័យ ២៨ឆ្នាំរូបនេះ អាចនឹងខកខានយ៉ាងហោចណាស់ ៤ប្រកួតសម្រាប់ការប្រកួតបើកឆាកនៃក្របខ័ណ្ឌ Champions League ក៏ដូចជាការប្រកួតអន្តរជាតិនាពេលខាងមុខ របស់អេស្ប៉ាញទល់នឹងព័រទុយហ្កាល់ ស្វ៊ីស និងអ៊ុយក្រែនផងដែរ៕