Frank Lampard ផ្តល់ភ្លើងខៀវសម្រាប់ Callum Hudson-Odoi ជុំវិញការខ្ចីជើង ប្រសិនបើក្រុម Bayern Munich មានចំណាប់អារម្មណ៍ ។ ខ្សែប្រយុទ្ធស្លាបវ័យ ១៩ ឆ្នាំរូបនេះបានត្រលប់មកវិញហើយ ប៉ុន្តែមិនទាន់បានចាប់ផ្តើមការប្រកួត Premier League នៅរដូវកាលនេះនៅឡើយទេ។
Hudson-Odoi មានឈ្មោះក្នុងក្រុមដើម្បីប្រកួតជាមួយ Crystal Palace នៅថ្ងៃនេះហើយហាក់ដូចជាត្រូវការឈ្នះ ដើម្បីអោយរូបគេអាចស្ថិតនៅក្នុងជំរើសដំបូង ។ ម្ចាស់ជើងឯកអ៊ឺរ៉ុប Bayern Munich បានខិតជិតនឹងចុះហត្ថលេខា ជាមួយ Odoi នៅខែមករាពេលដែលកីឡាកររូបនេះបានស្នើសុំចាកចេញ។ មិត្តរួមក្រុមរបស់គាត់ Ruben Loftus-Cheek និង Fikayo Tomori អាចនឹងត្រូវបានអោយក្លឹបផ្សេងខ្ចីជើងផងដែរ។
លោក Lampard បាននិយាយថា៖ ជាមួយនឹងកីឡាករទាំង ៣ ខ្ញុំនឹងគិតពិចារណាជានិច្ច ខ្ញុំមិនទាន់ទទួលបានចម្លើយ ណាមួយក្នុងចំណោមកីឡាករទាំងបីរូបនេះទេ ខ្ញុំមានទំនាក់ទំនងល្អជាមួយពួកគេ ហើយនិយាយដោយស្មោះត្រង់ ជាមួយពួកគេ ទន្ទឹមនឹងនេះដែរ Marcos Alonso កំពុងស្វែងរកការចាកចេញពី Chelsea មុនថ្ងៃកំណត់នៃការផ្ទេរ នៅថ្ងៃច័ន្ទ ដោយ Lampard និងបានចុះហត្ថលេខា ៥០លានផោននាំយក Ben Chilwell ដែលស្ថិតក្នុងតំបន់ ខ្សែការពារខាងឆ្វេង ៕