នៅថ្ងៃអាទិត្យ ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់វ័យ ២៨ ឆ្នាំបានចូលរួមជាមួយកីឡាករចំណូលថ្មី Thiago Alcantara ក្នុងលទ្ធផលវិជ្ជមានសម្រាប់ Covid-19 នៅសប្តាហ៍នេះ។
អ្នកទាំង ២ នឹងត្រូវអវត្តមានការប្រកួត Premier League ជាមួយ Aston Villa នៅថ្ងៃអាទិត្យនេះដោយ Thiago បានខកខានការប្រកួត Carabao Cup សម្រាប់ហង្សក្រហមក្រោយធ្លាក់ក្រោមថ្វីជើង Arsenal ដោយបាល់ Penalty កាត់សេចក្តី Liverpool បានបញ្ជាក់ថា Mane បានបង្ហាញរោគសញ្ញាមួយចំនួននៃវីរុសនេះ ប៉ុន្តែជាទូទៅវាមានសុខភាពធម្មតា។
សេចក្តីថ្លែងការណ៍មួយបានសរសេរថា“ Sadio Mane បានធ្វើតេស្តវិជ្ជមាន Covid-19 ហើយបច្ចុប្បន្ន កំពុងដាក់អោយនៅដាច់ដោយឡែកស្របតាមគោលការណ៍របស់រដ្ឋាភិបាល ខ្សែប្រយុទ្ធរូបនេះ ដែលបានស៊ុតបាល់បញ្ចូលទីក្នុងជ័យជម្នះ ៣-១ កាលពីថ្ងៃចន្ទលើក្រុម Arsenal
Mane បានរៀបរាប់នៅលើបណ្តាញសង្គមដោយសរសេរថា៖ សួស្តី ខ្ញុំត្រូវបានគេធ្វើតេស្តវិជ្ជមាន Covid 19 ប៉ុន្តែខ្ញុំមានអារម្មណ៍ល្អហើយមិនបង្ហាញរោគសញ្ញាធ្ងន់ធ្ងរទេ។
ខ្ញុំនឹងចាប់ផ្តើមដំណើរការនៅដាច់ដោយឡែកពីគ្នានិងទទួលបានការព្យាបាល ត្រូវប្រាកដថាអ្នកមានសុវត្ថិភាព និងគោរពតាមគោលការណ៍ ដើម្បីការពារខ្លួនអ្នកនិងមនុស្សជាទីស្រលាញ់របស់ពី Covid-19 ដែលរាលដាលពាសពេញពិភពលោក។ ខ្ញុំនឹងត្រឡប់មកវិញខ្លាំងជាងមុន! យើងនឹងឆ្លងកាត់វាជាមួយគ្នា។
Mane ទំនងជាត្រូវបានជំនួសដោយកីឡាករចំណូលថ្មី Diogo Jota នៅក្នុងការចាប់ផ្តើមសម្រាប់ការប្រកួតនៅឯ Villa Park ៕