ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ បានបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន យ៉ាងសកម្ម ២នាក់ប្តីប្រពន្ធ ដោយរកឃើញគ្រឿងញៀនជិត ៤០០កញ្ចប់ ។ ការបង្ក្រាបនេះ ធ្វើឡើងនៅចំណុច ភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ។
មន្រ្តីកងរាជអាវុធ ហត្ថស្រុកពាមរក៍ បានអោយដឹងថា ជនសង្ស័យឈ្មោះ ស៊ូ សាលី អាយុ៣១ឆ្នាំ និងប្រពន្ធ ឈ្មោះ ទូច ណាវី អាយុ២៨ឆ្នាំ ។
វត្ថុតាងចាប់យកបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន៣៨៧កញ្ចប់ ម៉ូតូមួយគ្រឿង ទូរស័ព្ទដៃចំនួន៤គ្រឿង , ឧបករណ៍សម្រាប់ជក់ថ្នាំញៀនមួយសម្រាប់ និង ថង់សម្រាប់ច្រកថ្នាំមួយចំនួន ទៀត។ បច្ចុប្បន្នជនសង្ស័យ ទាំង២នាក់រួមនឹងវត្ថុតាង សមត្ថកិច្ចកំពុងរៀបចំ កសាងសំណុំរឿងបញ្ជូន ទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕


