M​a​n​ ​U​n​i​t​e​d​ នឹ​ង​យ៉ា​ប់​យ៉ឺ​ន​ដើ​ម្បី​អ​ង្គុ​យ​កៅ​អី​ T​o​p 4 រ​ដូ​វ​កា​ល​នេះ​បើ​មិ​ន​ទិ​ញ​កី​ឡា​ក​រ​ថ្មី​ថែ​ម

0

យើងបានមើលឃើញហើយថាបិសាចក្រហម Man United ពិតស្ងប់ស្ងាត់មែនទែន ចំពោះការដោះដូរកីឡាករចំណូលថ្មី នៅរដូវក្តៅនេះ ហើយនៅថ្ងៃនេះអតីតកីឡាករឆ្នើមម្នាករបស់ក្លឹប បានចេញមករិះគន់ចំៗចំពោះបញ្ហានេះផងដែរ។

លោក Darren Fletcher ដែលជាអតីតកីឡាករខ្សែបម្រើការពារដ៏ល្បីមួយរូប ក្នុងសម័យដឹកនាំរបស់លោកតា Sir Alex Ferguson បានធ្វើការលើកឡើងថា Man United នឹងលំបាកសូម្បីចំណាត់ថ្នាក់លេខរៀងទី៤មិនខាន នៅរដូវកាលនេះ បើក្លឹបនៅតែមិនយកកីឡាករថ្មីមកខ្លះ។

គួរបញ្ជាក់ថា ការដោះដូរកីឡាករនឹងបញ្ចប់ទៅជាផ្លូវការ នៅគ្រប់លីគទាំងអស់ ត្រឹមថ្ងៃទី ៥ខែតុលានេះប៉ុណ្ណោះ ប៉ុន្តែ Man United ដែលទិញបានតែ Van de Beek ម្នាក់គត់នោះគឺនៅតែបន្តព័ត៌មានចចាមអារ៉ាមដដែល ជាមួយនឹងកីឡាករមួយចំនួនដូចជា Jadon Sancho, Luka Jovic និង Ousamne Dembele ជាដើម៕

ប្រែសម្រួល៖ Lee