M​o​u​r​i​n​h​o​ ចេ​ញ​ម​ក​ប​ញ្ជា​ក់​ពី​ពេ​ល​វេ​លា​ច្បា​ស់​ដែ​ល​ S​o​n​ អា​ច​ជា​សះ​ស្បើ​យ​ពី​រ​បួ​ស​វិ​ញ​

0

ក្រោយជ័យជំនះលើក្រុម Chelsea យប់មិញក្នុងពានរង្វាន់ Carabao Cup ហើយនោះគ្រូបង្វឹកក្លឹប Spurs គឺលោក Jose Mourinho បានចេញមកធ្វើសេចក្តីថ្លែងការណ៍ជាផ្លូវការមួយ ហើយក៏បានអះអាងអំពីករណីរបួស របស់កីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Heung Min Son ផងដែរ។

លោក Mourinho បានបញ្ជាក់ថាSon រំពឹងថានឹងអាចវិលមកជួយក្លឹបវិញ ក្នុងអំឡុងពេលវេលាបំពេញការងារ សម្រាប់ជម្រើសជាតិ ពោលគឺប្រហែលជាប្រកួតប៉ះនឹង West Ham នាថ្ងៃទី១៧ ខែតុលាខាងមុខនេះជាមិនខាន។

គួរឲ្យដឹងដែរថា Son បានទទួលរងរបួស នៅក្នុងការប្រកួតមួយក្រុម Newcastle ពេលស៊ុតប៉ះរបារទីដល់ទៅ២គ្រាប់៕

ប្រែសម្រួល៖ Lee