ពលរដ្ឋខ្មែរ នឹងអាចបើកឡាន បានគ្រប់ប្រទេស នៅលើពិភពលោក ក្រោយរាជរដ្ឋាភិបាលធ្វើរឿងនេះ

0

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរ នឹងអាចធ្វើដំណើរបានគ្រប់ប្រទេស នៅលើពិភពលោក ក្រោយរាជរដ្ឋាភិបាលកម្ពុជា សម្រេចធ្វើបណ្ណបើកបរកម្រិតអន្ដរជាតិ ។

ក្នុងពិធីដំណើរការជាផ្លូវការ ប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះ និងមណ្ឌលផ្តល់សេវាសាធារណៈថ្មី នៅថ្ងៃទី៣០ កញ្ញានេះ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា កម្ពុជា ជាសមាជិកអង្គការសហប្រជាជាតិ ដូច្នេះត្រូវមានបណ្ណបើកបរអន្ដរជាតិ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ អាចបើកបរគ្រប់ប្រទេសបាន ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា «យើងខ្ញុំប្រកាសឲ្យប្រើប្រាស់ នៅបណ្ណបើកបរអន្ដរជាតិ ដែលយើងជាស មាជិករបស់អង្គការសហប្រជាជាតិដែរ គឺគេទទួលស្គាល។ ដូច្នេះយើងមានបណ្ណរបស់យើង ហើយយើង ទៅមណ្ឌល ណាក៏បានដែរ ដើម្បីស្នើសុំបណ្ណបើកបរអន្ដរជាតិ យើងចង់ទៅសហរដ្ឋអាមេរិក យើងចង់ ទៅ៩៩ប្រទេស យើងយកបណ្ណបើកបរហ្នឹងទៅ បើកបរបាន»។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ដ្រី បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ត្រូវយករថយន្ដទៅប្ដូរកម្មសិទ្ធិ ហើយតម្លៃសេវាកម្មប្ដូរនេះ គិតតាមកម្លាំងម៉ាស៊ីនរបស់រថយន្ដ ។ លោកថា ពេលវេលានៃការ ប្ដូរកម្មសិទ្ធិរថយន្ដ មិនឲ្យលើសពី ៣០ថ្ងៃឡើយ ហើយមានភាពងាយស្រួល និងមានប្រសិទ្ធភាព តម្លាភាព ដល់ជូនប្រជាពលរដ្ឋផងដែរ ៕