M​a​n​ U​n​i​t​e​d សុំ​ទា​ក់​ទ​ង W​a​t​f​o​r​d ច​ង់​បា​ន S​a​r​r ត​ម្លៃ​ខ្លួ​ន​៤​០​លា​ន​ផោ​ន

0

បិសាចក្រហម Man United ត្រូវបានគេរាយការណ៍ថាកំពុងចរចាជាមួយនឹងជាមួយនឹងក្លឹប Watford ដើម្បីសុំពិនិត្យមើលលទ្ធភាពក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធ Ismaila Sarr ដែលមានតម្លៃខ្លួនប្រមាណជា ៤០លានផោន។

The Telegraph បានអះអាងថាលោក Ole Solskjare បានប្តូរចំណាប់អារម្មណ៍ មកចង់បានខ្សែប្រយុទ្ធស្លាប វ័យ២២ឆ្នាំរូបនេះ ដើម្បីជំនួសឲ្យកីឡាករគោលដៅ Jadon Sancho ដែលច្បាស់ហើយថាក្លឹបនឹងមិនអាចជោគជ័យ នាំយកកីឡាករអង់គ្លេសនេះពីអាល្លឺម៉ង់បានឡើយ។

Sarr បានបង្ហាញខ្លួនឲ្យ Watford កាលពីឆ្នាំ២០១៩កន្លងទៅនេះប៉ុណ្ណោះពីក្លឹប Stade Rennais ក្នុងតម្លៃខ្លួនប្រមាណជា ៣០លានផោន ហើយបានស៊ុតបញ្ចូលទីនៅក្នុងការប្រកួតលីគកំពូលអង់គ្លេស ចំនួន៥គ្រាប់ មុនពេលដែលក្លឹបនេះ ត្រូវបានកាត់ចេញទៅលេងនៅ Championship ៕

ប្រែសម្រួល៖ Lee