អ្នកចាំទីអាល្លឺម៉ង់ Loris Kaius ត្រូវបានកាសែតអង់គ្លេសប្រកាស នៅថ្ងៃនេះជាផ្លូវការហើយថា នឹងត្រូវផ្ទេរទៅលេងជាមួយនឹងក្លឹប Union Berlin ពីក្លឹបហង្សក្រហម Liverpool ក្នុងលក្ខខណ្ឌខ្ចីជើង។
ប្រភពដដែលបានសរសេរទៀតថា កីឡាករអ្នកចាំទីរូបនេះនឹងត្រូវពាក់អាវលេខ២០ ហើយក្នុងពេលដែលកំពុងចុះហត្ថលេខា បានបង្ហាញពីអារម្មណ៍របស់ខ្លួនថាជារឿងដែលគួរឲ្យរីករាយបំផុត ដែលអាចត្រឡប់មកលេងនៅ Bundesliga សាជាថ្មី។
គួររំលឹកដែរថាចាប់តាំងតែពីបានធ្វើឲ្យរបូតពានរង្វាន់ Champion League ដោយអចេតនា កាលពី៣ឆ្នាំមុន ហើយក៏ត្រូវបាន Liverpool ដាក់ឲ្យខ្ចីជើងទៅលេងជាមួយនឹងក្លឹបផ្សេង រហូតមកដល់បច្ចុប្បន្ន មិនទាន់ឲ្យត្រឡប់មករួមក្លឹបវិញនៅឡើយ៕
ប្រែសម្រួល៖ Lee