បុរសម្នាក់ត្រូវបានគេរាយការថា បានបាញ់សម្លាប់ប្រពន្ធ និងបានបាញ់សម្លាប់ខ្លួនឯង បន្ទាប់ពីប្រពន្ធសុំលែងលះ។ ហេតុការនេះបានកើតឡើងកាលពីល្ងាចថ្ងៃចន្ទ ក្នុងផ្ទះមួយកន្លែងនៅស្រុក Thephalai ខេត្ត Nakhon Ratchasima ក្នុងប្រទេសថៃ។ នៅកន្លែងកើតហេតុគេឃើញសាកសពប្រពន្ធមានឈ្មោះ Saifon Aksorn អាយុ ៣៤ឆ្នាំ បានដេកផ្កាប់មុខ ស្លាប់ក្នុងថ្លុកឈាម ហើយចំនែកសាកសពប្តី ដែលជាខ្មាន់កាំភ្លើង មានឈ្មោះ Mongkhol Aksorn អាយុ ៤៦ឆ្នាំ បានស្នាមគ្រាប់កាំភ្លើងចំក្បាល។
ប្រភពសាក្សីពីអ្នកជិតខាង បានឲ្យថាអ្នកស្លាប់ទាំង២ ត្រូវជាប្តីប្រពន្ធនឹងគ្នា ហើយតែងតែមានការឈ្លោះប្រកែកគ្នា ជារឿយៗផងដែរ។ ប្រភពដដែលបានបន្តថា « កាលពីម្សិលមិញពួកគេបានឈ្លោះគ្នាអំពីរឿងខ្ចីឡាន មួយសន្ទុះក្រោយមក ក៏ស្រាប់តែមានលឺសម្លេងកាំភ្លើងចេញពីផ្ទះរបស់ពួកគេ»។
ប្រភពផ្សេងទៀតដែលត្រូវជាមិត្តភក្តិរបស់នារីរងគ្រោះ បានប្រាប់ប៉ូលីសថា Saifon គ្រោងនឹងចាកចេញពីប្តីរបស់នាង ដោយនាងមានគូស្នេហ៍ថ្មី ដូច្នេះនាងបានប្រាប់ទៅកាន់ប្តីរបស់នាងថា នាងចង់លែងលះ បន្ទាប់មកការបាញ់ប្រហារ ក៏កើតមានឡើង។ ប៉ូលីសកំពុងរកភស្តុតាង និងសាក្សីបន្ថែមទៀត ដើម្បីកំណត់ពីមូលហេតុពិតប្រាកដ ថាតើវាជាករណីឃាតកម្ម ឬអត្តឃាត៕