ប្រ​ធា​ន​ក្លឹ​ប L​y​o​n ដា​ក់​ថ្ងៃ​កំ​ណ​ត់​ស​ម្រា​ប់ A​r​s​e​n​a​l អា​ច​យ​ក A​o​u​a​r ចេ​ញ​ពី​ក្លឹ​ប

0

ប្រធានក្លឹប Lyon លោក Jean Michel Aulas នៅថ្ងៃនេះត្រូវបានគេដឹងថា បានធ្វើការផ្ញើសារមួយទៅកាន់ក្លឹបនានា ដែលក្នុងនោះក៏មានកាំភ្លើងធំ Arsenal ផងដើម្បីបញ្ជាក់ថាកីឡាករឈុតធំរបស់ក្លឹបទាំងអស់ នឹងត្រូវបន្តលេងជាមួយនឹងក្លឹបមួយរដូវកាលទៀត ប្រសិនបើសំណើរទាំងឡាយមិនជោគជ័យ ត្រឹមថ្ងៃសុក្រសប្តាហ៍នេះ។

យោងតាមការចេញផ្សាយរបស់ GFFN បានបញ្ជាក់ដែរថាក្លឹប Lyon ពិតជាកំពុងព្យាយាម ដើម្បីអាចលក់កីឡាករឆ្នើមរបស់ខ្លួនចំនួន៣នាក់ចេញ ក្នុងនោះមានដូចជា Joachim Anderson ដែលកំពុងចរចាជាមួយនឹង Torino កីឡាករ Jeff Reine Adelaide កំពុងចរចាជាមួយនឹងក្លឹប Rennes និងចុងក្រោយគឺ Houssem Aouar ជាមួយនឹងកាំភ្លើងធំ Arsenal។

គួរឲ្យដឹងដែរថា Arsenal បានដាក់សំណើរចំនួន២ដងមកហើយ ក្នុងនោះមានម្តងជាទឹកប្រាក់៣៥លានអ៊ឺរ៉ូ និងម្តងទៀតជាទឹកប្រាក់ប្រមាណជា៣៨លានអ៊ឺរ៉ូ ប៉ុន្តែត្រូវបានបដិសេធដោយ Lyon ទាំងពីរលើកដូចគ្នា ពីព្រោះថាក្លឹបបារាំងនេះ រំពឹងទទូលបានយ៉ាងហោចណាស់៥៥លានអ៊ឺរ៉ូ៕

ប្រែសម្រួល៖ Lee