ខណៈដែលគ្រប់គ្នាកំពុងតាមសម្លឹងមើលកីឡាករ Lionel Messi នោះប៉ុន្តែកីឡាករវ័យ១៧ឆ្នាំ Ansu Fati គឺកំពុងក្លាយទៅជាតួអង្គគួរឲ្យចាប់អារម្មណ៍ថ្មីម្នាក់ទៀតសម្រាប់ Barcelona ផងដែរ។
នៅថ្ងៃនេះមានការបង្ហាញចំណាប់អារម្មណ៍ខ្លាំងពីសំណាក់គ្រូបង្វឹកថ្មីលោក Ronald Koeman អំពីសមត្ថភាពរបស់កីឡាករ Fati ជាពិសេសក្រោយការប្រកួតជ័យជំនះដំបូងយកឈ្នះ Villareal ក្នុងលទ្ធផល៤ទល់នឹង០។
លោក Koeman បាននិយាយបែបនេះថា៖ Fati ទើបតែមានវ័យ១៧ឆ្នាំ ហើយគាត់នឹងមានអនាគតដ៏អស្ចារ្យមួយ ប៉ុន្តែអ្វីដែលគាត់ចាំបាច់ត្រូវតែកែប្រែនោះគឺទំនុកចិត្ត និងការផ្តោតយកចិត្តទុកដាក់ក្នុងការប្រកួត៕
ប្រែសម្រួល៖ Lee