B​e​n​f​i​c​a និ​ង M​a​n C​i​t​y យ​ល់​ព្រ​ម​គ្នា​អ​ស់​ហើ​យ​ដើ​ម្បី​ផ្ទេ​រ D​i​a​s ទៅ​អ​ង់​គ្លេ​ស

0

The Goal នៅថ្ងៃនេះបានអះអាងថាក្លឹបប៉ទុយហ្គាល់ Benfica បានប្រកាសហើយថាកីឡាករខ្សែការពារឆ្នើម Ruben Dias បានត្រៀមខ្លួនចាកចេញពីក្លឹបហើយ ទៅចូលរួមជាមួយនឹងក្លឹបនៅអង់គ្លេស ជាមួយនឹងតម្លៃខ្លួនដ៏ច្រើនមួយ។

Benfica បានប្រកាសក្លឹបបានឈានទៅដល់កិច្ចព្រមព្រៀងជាមួយនឹង Man City ហើយដើម្បីអនុញ្ញាតិឲ្យកីឡាករ Dias អាចផ្ទេរទៅលេងនៅអង់គ្លេសក្នុងតម្លៃខ្លួនប្រមាណជា៦២លានផោន ហើយក្នុងនោះ Otamendi នឹងផ្ទេរមក Benfica វិញជាផ្នែកមួយនៃការដោះដូរ។

គួរឲ្យដឹងដែរថាDias ក្នុងវ័យ២៣ឆ្នាំបានបង្ហាញខ្លួនជម្រើស១១នាក់ដំបូងរបស់ Benfica ចាប់តាំងតែអាចចូលរួមឈុតធំ របស់ក្លឹបនារដូវកាល២០១៧-២០១៨៕

ប្រែសម្រួល៖ Lee