J​o​a​o F​e​l​i​x​៖ ខ្ញុំ​រី​ក​រា​យ​នឹ​ង A​t​l​e​t​i​c​o M​a​d​r​i​d

0

Joao Felix បានសម្តែងការរីករាយចំពោះរបៀបដែល Atletico Madrid ចាប់ផ្តើមយុទ្ធនាការ LaLiga Santander របស់ពួកគេទល់នឹង Granada កាលពីយប់មិញ។ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់រូបនេះរកបានមួយគ្រាប់ និងជួយបញ្ជូលបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទី ១គ្រាប់ក្នុងជ័យជម្នះ ៦-១ ខណៈដែលរូបគេកំពុងវិវត្តន៍ខ្លួនយ៉ាងល្អ បើប្រៀបធៀបនឹងរដូវកាលមុន។

កីឡាករវ័យក្មេង Felix បាននិយាយថា «ខ្ញុំកំពុងធ្វើអ្វីដែលខ្ញុំត្រូវធ្វើ ហើយខ្ញុំរីករាយនឹងខ្លួនឯង ដូច្នេះខ្ញុំសប្បាយចិត្តណាស់» ។ ខ្សែប្រយុទ្ធរូបនេះបានបន្ថែមថា៖ «កីឡាករដែលមានគុណភាពកាន់តែច្រើនយើងកាន់តែប្រសើរ។

យើងទាំងអស់គ្នាកំពុងប្រឹងប្រែង ហើយការមកដល់របស់ Luis Suarez គឺល្អសម្រាប់ក្រុម និងក្លឹប។ គួររឲ្យកត់សម្គាល់ដែរថា ការបង្ហាញខ្លួនរបស់កីឡាករ Suarez ជាលើកដំបូងឲ្យ Atletico Madrid ពិតជាជោគជ័យខ្លាំង ដែលអាចរកបាន ២គ្រាប់ ក្នុងជ័យជំនះ ៦-១ កាលពីយប់មិញ៕