កូ​ន​ប្រុ​ស​ Z​i​d​a​n​e ត្រៀ​ម​ចូ​ល​រួ​ម​ជា​មួ​យ​នឹ​ង​ក្លឹ​ប​យ​ក្ស​នៅ​ទ្វី​ប​អា​ហ្វ្រិ​ក

0

កីឡាករខ្សែបម្រើសញ្ជាតិបារាំង Enzo Zidane ដែលត្រូវជាកូនប្រុសច្បងរបស់លោក Zinedine Zidane នោះមកដល់ពេលនេះត្រូវបានគេដឹងថា ទំនងជានឹងត្រូវបន្តធ្វើការអភិវឌ្ឍថែមទៀត ហើយជាមួយនឹងក្លឹបយក្សមួយនៅអាហ្វ្រិក។

យោងតាមការបញ្ជាក់របស់ភ្នាក់ងារកីឡាករគឺលោក Roberto Carlos បានអះអាងថា Enzo គឺនឹងត្រៀមខ្លួន ដើម្បីធ្វើដំណើរទៅចូលរួមជាមួយនឹងក្លឹប Wydad Casablanca ដែលកំពុងលេងនៅលីគអាជីព Botola Pro 1 ។ កីឡាករវ័យ២៥ឆ្នាំរូបនេះ ធ្លាប់មានបទពិសោធលេងជាមួយនឹងក្លឹបជាច្រើនដូចជា Juventus, Liceo Frances, San Jose ជាដើម មុនពេលដែលបានចូលរួមជាមួយនឹងឈុតយុវជនរបស់ Real Madrid កាលពីឆ្នាំ២០០៤ និងបានចំណាយពេល ១០ឆ្នាំនៅទីនោះ។

កីឡាកររូបនេះបន្ទាប់មកក៏អាចលេងនៅឈុត C និងឈុត B របស់ក្លឹប Real Madrid និងធ្លាប់បានបង្ហាញខ្លួនជាលើកដំបូង ឲ្យឈុតធំកាលពីឆ្នាំ២០១៦ ក្នុងការប្រកួតពានរង្វាន់ Copa del Rey ប៉ះនឹងក្រុម Cultural Leonesa៕

ប្រែសម្រួល៖ Lee